កម្ពុជាចាប់ផ្តើមចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Category) នាវេលាព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និង ជាតំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) អម ដោយមន្ត្រីការទូត បានចូលរួមសម័យប្រជុំពេញ អង្គលើកទី៥៤ នៃ មហាសន្និបាតអ.ស.ប.។ នៅក្នុងសម័ប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នេះ បាន អនុម័តជាឯកច្ឆ័នសម្រេចឱ្យកម្ពុជាចាប់ផ្តើមចាកចេញជាផ្លូវការពីចំណាត់ក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច (LDC Category) ក្នុងអំឡុងពេល ៥ ឆ្នាំ គិត ចាប់ពីថ្ងៃអនុម័តសេចក្តីសម្រេចចិត្តនេះ។ ការចាកចេញពី LDCs Category នេះ មិនត្រឹមតែជាសមិទ្ធផលជាតិ ប៉ុណ្ណោះទេ តែវាថែមទាំងជាតំណាងឲ្យភាពជោគជ័យរួមនៃសាមគ្គីភាព និង ភាពជាដៃគូសកល ដូចដែលបានចារឹកទុកនៅក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ មិនត្រឹមតែប៉ុណ្ណោះ កត្តានេះ កំ នឹងផ្តល់ឱ្យកម្ពុជានូវផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដើម្បីប្រែក្លាយប្រទេស កម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ខណៈដែលយើងអបអរសាទរសមិទ្ធផលនាពេលនេះ កម្ពុជា ក៏មិនភ្លេចពី បញ្ហាប្រឈមមួយចំនួនផងដែរ រួមមានការបាត់បង់ការទទួលបាននូវការ អនុគ្រោះពន្ធនាំចេញ និងលក្ខខណ្ឌអនុគ្រោះក្នុងការទទួលបានហិរញ្ញប្បទាន សម្បទាន ជាដើម។ ក្នុងន័យនេះ កម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តការគាំទ្រខ្លួននៅក្នុងដំណើរការចាកចេញពី LDC Category របស់ កម្ពុជាដោយរលូន តាមរយៈគំនិតផ្តួចផ្តើមកសាងសមត្ថភាព និងយន្តការ ហិរញ្ញវត្ថុផ្សេងៗប្រកបដោយភាពឲ្យបឌិត។
On the morning of December 19, 2024, His Excellency KEO Chhea, Permanent Representative of Cambodia to the United Nations, accompanied by other diplomats, participated in the 54th plenary meeting of the 79th Session of the United Nations General Assembly. During this meeting of the 79th Session, the General Assembly officially adopted by consensus a resolution approving Cambodia's graduation from the Least Developed Countries (LDCs) category within a five-year preparatory period, effective from the date of the resolution's adoption. This graduation is not just a national accomplishment; it represents the collective success of global solidarity and partnership as envisioned in the 2030 Agenda for Sustainable Development. It also provides us with a specific road map to transform Cambodia into an upper middle-income by 2030 and further a high-income country by 2050. As we celebrate this achievement, we are mindful of the challenges ahead, such as the potential loss of preferential market access and concessional financing, etc. In this regard, we call on the international community to continue its support for the smooth graduation of Cambodia from the LDCs category through constructive capacity-building initiatives and innovative financing mechanisms. Meanwhile, Cambodia is committed to ensuring a smooth and sustainable transition through robust economic diversification, strengthened institutional capacities, and deeper engagement with regional and global partners.