ទំព័រដើម

របាយការណ៍ថ្មីៗ

§  នាថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ៖  នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានដំណើរការចុះជួបសម្ភាសន៍​ផ្ទាល់ជាមួយសហគមន៍មួយចំនួន ក្នុងខេត្តបាត់ដំបង ដែលជាជំហានដំបូងសម្រាប់គម្រោងសិក្សាស្រាវជ្រាវដើម្បីចងក្រង “សៀវភៅណែនាំស្តីពីការអភិវឌ្ឍសហគមន៍ក្រីក្រនៅតំបន់ទីប្រជុំជន”។ ការចុះជួបសម្ភាសន៍នេះ គឺដើម្បីប្រមូលធាតុ​ចូលសំខាន់ៗទាក់ទងទៅនឹងបទពិសោធន៍ និងភាពជោគជ័យរបស់សហគមន៍ទាំងនោះ ដើម្បីរៀបចំសៀវភៅណែនាំ​នោះ​អោយកាន់តែល្អប្រសើរ។
§  នាថ្ងៃទ២៤ ខែកក្កដា លោក ទ្រី សុជាតិ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងការអភិវឌ្ឍ បានទៅចូលរួមសិក្ខា​សាលាចាប់ផ្តើមអនុវត្តគម្រោងប្រូសែហ្វៈ “ការលើកកម្ពស់សុវត្ថភាពចំណីអាហារសម្រាប់យើងទាំងអស់គ្នា” ដោយ​រៀបចំឡើងដោយវិទ្យាស្ថានមេគង្គ ប្រទេសថៃ។ ក្នុងគោលបំណងប្រមូលធាតុចូលពីស្ថាប័នពាក់ព័ន្ធក្នុងប្រទេសកម្ពុជា ឲ្យបន្ថែមការប្រុងប្រយ័ត្ន និងចូលរួមចំណែកផ្សព្វផ្សាយ ព្រមទាំងលើកកម្ពស់សុខុមាលភាពដល់ប្រជាជនទូទៅ។
§  នាថ្ងៃទី២៣ ខែកក្កដា ៖ តំណាងអគ្គលេខាធិការដ្ឋាន ដឹកនាំដោយឯកឧត្តម ប៉ូច ប៊ុណ្ណាក់ បានអញ្ជើញចូលរួមកិច្ចប្រជុំ​ពិភាក្សា ដើម្បីពង្រឹងទំនាក់ទំនងរវាងសកលវិទ្យាល័យLIMKOKWING ជាមួយនឹងអគ្គលេខាធិការដ្ឋាន នៅសកលវិទ្យាល័យLIMKOKWING
§  នាថ្ងៃទី១៣ ខែកក្កដា ៖ អគ្គលេខាធិការដ្ឋាន បានជួយសម្របសម្រួលការងាររួមរបស់ក្រសួងក្នុងការរៀបចំកិច្ចប្រជុំ​ពិនិត្យ​និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ជាតិស្តីពី”ការអនុវត្តកម្មវីធីសកម្មភាពនៃកិច្ចប្រជុំអន្តរជាតិស្តីពីប្រជាជន​និង​ការអភិវឌ្ឍ” ​ដែលកិច្ចប្រជុំនោះដឹកនាំដោយ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការ ដែលប្រព្រឹត្តនៅសណ្ឋាគារ​ភ្នំពេញ។ គោលបំណងនៃកិច្ចប្រជុំនោះ គឺដើម្បីពិនិត្យនិងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងនិងសូចនាករ និងដើម្បី​កែ​លម្អ​សេចក្តីព្រាងរបាយការណ៍អោយមានលក្ខណៈពេញលេញសម្រាប់ជាធាតុចូល ក្នុងការវាយតម្លៃវឌ្ឍនភាពឆ្ពោះ​ទៅរក​ការសម្រេចបាននូវសេចក្តីថ្លែងការណ៍សកលថ្នាក់រដ្ឋមន្ត្រីតំបន់អាស៊ីប៉ាស៊ីហ្វិចស្តីពីប្រជាជននិងការអភិវឌ្ឍ និង​​​សន្និសីទអន្តររដ្ឋាភិបាល ស្តីពីប្រជាជននិងការអភិវឌ្ឍ និងកំណត់អាទិភាពនានាសម្រាប់ការអនុវត្តនាពេលអនាគត ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
§  នាថ្ងៃទី១១ ខែកក្កដា ៖ អគ្គលេខាធិការដ្ឋាន បានរៀបចំកម្មវិធី អបអរសាទរ «ទិវាប្រជាជនពិភព លោក ១១ កក្កដា លើកទី២៩» ក្រោមប្រធានបទ «ផែនការគ្រួសារ គឺជាសិទ្ធិមនុស្ស» ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ថន ទេសរដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ។ គោលបំណងសំខាន់គឺដើម្បី៖ -ផ្សព្វផ្សាយសារលិខិតសម្តេច​​​​​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ -ដើម្បីរំលឹក និងជំរុញ​បន្ថែមដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បញ្ញាវន្ត សិស្សនិស្សិត និងអ្នកមានចំណែកពាក់ព័ន្ធ​ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប​ឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុប្រជាជន និងការអភិវឌ្ឍ ជាពិសេស កិច្ចខិតខំប្រឹងប្រែងស្វែងរកដំដោះ​ស្រាយ​នៃបញ្ហាទាក់ទងនឹងកំណើនប្រជាជនដែលកំពុងជះឥទ្ធិពលដល់ការអភិវឌ្ឍ ។ -បញ្ជាក់ថាផែនការគ្រួសារ គឺជាសិទ្ធិ​មនុស្ស មានអត្ថប្រយោជន៍យ៉ាងជ្រាលជ្រៅផ្សារភ្ជាប់គ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងនិង​សកម្មភាពជាក់ស្តែង​របស់​រាជ​រដ្ឋា​ភិបាល ផ្តោតលើការកាត់បន្ថយភាពក្រក្រី ការពង្រឹងសិទ្ធិអំណាចរបស់ស្រ្តី ព្រម​ទាំងការខិតខំប្រឹងប្រែង​បន្ថែម​ទៀត ដើម្បីបុព្វហេតុស្ត្រី ក្នុងការចូលរួម ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។
§     ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ បានបន្តដឹកនាំកិច្ចប្រជុំជាមួយប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងមន្ត្រីបច្ចេកទេស ដើម្បីសម្រេច ឲ្យបានសៀវភៅ “សន្ទានុក្រម ប្រជាសាស្ត្រ”  គោលបំណងចំបងនៃការរៀបចំសៀវភៅ​សន្ទានុក្រមនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសិក្សាពាក់ព័ន្ធទៅនឹងប្រជាសាស្ត្រ យល់ច្បាស់និងទទួលបានចំណេះដឹង កាន់តែស៊ីជម្រៅទាក់ទងនឹងពាក្យគន្លឹះសំខាន់ៗ។ 
§     នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានកំពុងរៀបចំលិខិតរដ្ឋបាល ដើម្បីសុំសហការជា មួយនឹងប្រធានមន្ទីររាជធានី​ភ្នំពេញ​ សៀមរាប បន្ទាយមានជ័យ ក្នុងការជួយសម្របសម្រួលការងារមន្ត្រី និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ក្នុងការចុះសម្ភាសន៍ផ្ទាល់ ជាមួយប្រធានភូមិ ប្រធានសហគមន៍ នៃសហគមន៍ជោគជ័យ សម្រាប់គម្រោងសិក្សា​ស្រាវជ្រាវដើម្បីចងក្រង “សៀវភៅ​ណែនាំស្តីពីការអភិវឌ្ឍសហគមន៍ក្រីក្រនៅតំបន់ទីប្រជុំជន”
§  នាយកដ្ឋានបណ្តុះបណ្តាលនិងការអភិវឌ្ឍ បានកំពុងរៀបចំលិខិតអញ្ជើញ លិខិតរដ្ឋបាលផ្សេងៗ និងរៀបចំ​ការងារ​បច្ចេកទេស ដើម្បីប្រតិបត្តការវគ្គបណ្តុះបណ្តាល​ស្តីពី “ការកសាងសមត្ថភាពនិងការអភិវឌ្ឍ ធនធានមនុស្ស ស្រាវជ្រាវ​បញ្ហាពាក់ព័ន្ធនឹងប្រជាជន​និងការអភិវឌ្ឍ” នៅបីតំបន់ផ្សេងៗទៀត​។
§  ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបណ្តុះបណ្តាលនិងការអភិវឌ្ឍ បានសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មាន​ ដើម្បីបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពរបស់អគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ គោល​បំណងសំខាន់នៃការផ្សព្វផ្សាយនេះ គឺដើម្បីបង្ហាញនៅសកម្មភាពសំខាន់ៗ និងភាពសកម្មរបស់​ អគ្គលេខា​ធិការដ្ឋាន ក្នុងការរួមចំណែកដើម្បីសំរេចបាននៅគោលនយោបាយរួមរបស់ក្រសួងផែនការ។​
§នាយកដ្ឋានផ្សព្វផ្សាយនិងព័ត៌មាន បានរៀបចំ​សិក្ខាសាលា​ស្តីពី​”ការជុំរុញ​ការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពកម្ពុជា” ជាបន្តបន្ទាប់តាមផែនការសកម្មភាព​​ដែលនាយកដ្នានបានស្នើឡើង។
§  នាយកដ្ឋាន​ផ្សព្វផ្សាយនិងព័ត៌មាន បន្តដំណើរការរៀបចំ​កែសម្រួលគំរូប្លង់នៃព្រឹត្តិបត្រព័ត៌មាននិងខ្លឹមសារអត្ថបទ​ខី្លៗ​សី្ត​ពី​​សកម្ម​របស់ថា្នក់ដឹកនាំអគ្គលេខា​ធិការដ្ឋាន និងថ្នាក់ដឹកនាំក្រសួង ដើម្បីបោះពុម្ព​ផ្សព្វផ្សាយជូន​ដល់មហាជន ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត​ អោយស្គាល់ពីតួនាទី ភារកិច្ចរបស់អគ្គលេខា​ធិការដ្ឋាន។
§  នាយកដ្ឋានវិភាគគោលនយោបាយប្រជាជន បានរៀបចំសំណើសុំសហការ និងបញ្ជូនទៅតាមស្ថាប័នពាក់ព័ន្ធ ដើម្បី​បង្កើតក្រុមការងារអន្តរក្រសួងសម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ត”គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០”។ គោលបណងចំបងនៃការបងើ្កតក្រុមការងារនេះឡើង គឺដើម្បីសម្រេចបានចក្ខុវិស័យរបស់គោល​នយោបាយ​​គឺបន្តលើកកម្ពស់ អោយ​កាន់តែ​ប្រសើរឡើងនូវគុណភាពជីវិត និងសុខុមាលភាព របស់ប្រជាជនកម្ពុជា​ទាំងអស់។
§  នាយកដ្ឋានវិភាគគោលនយោបាយប្រជាជន កំពុងបន្តប្រមូលធាតុចូល ដើម្បីកែសម្រួល និងរៀបចំ”របាយការណ៍​វឌ្ឍន​ភាពឆ្នាំ២០១៧ នៃលទ្ធផលអនុវត្តផែនការសកម្មភាព ២០១៦-២០១៨ នៃគោល​នយោបាយជាតិប្រជាជន ២០១៦-២០៣០” គោលបំណងសំខាន់គឺដើម្បី -ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំ​ប្រឹងប្រែងរបស់ក្រសួង ស្ថាប័នដែល​ទទួលខុស​ត្រូវអនុវត្តផែនការសកម្មភាព២០១៦-២០១៨ -រាយការណ៍ពី​លទ្ធផលរយៈពេលខ្លី និងមធ្យម​​នៃកម្មវិធី គម្រោង និងសកម្មភាពរបស់អ្នកដែលមានចំណែកពាក់ព័ទ្ធ ក្នុងការអនុវត្ត​គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០  -វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព២០១៦-២០១៨ នៃគោលនយោបាយ​ជាតិ​ប្រ​ជាជន ២០១៦-២០៣០ ដែលបានអនុវត្តដោយក្រសួងពាក់ព័ន្ធ​ -បង្ហាញ​អំពីសកម្មភាពនៅក្នុងអាទិភាព​ដែលត្រូវតាមដាន និងពិនិត្យមើលឡើងវិញដើម្បីបន្តការអនុវត្ត និងការអភិវឌ្ឍ​បន្ថែមទៀតនៅឆ្នាំខាងមុខ។


ជំហានបន្ទាប់ និងទិសដៅការងារ
§  នាយកដ្ឋានបណ្តុះបណ្តាលការអភិវឌ្ឍបន្តរៀបចំការងារបច្ចេកទេស និងផែនការសម្រាប់ដំណើរការវគ្គបណ្តុះបណ្តាល​ស្តីពី “ការកសាង​សមត្ថភាពនិងការអភិវឌ្ឍ ធនធានមនុស្ស ស្រាវជ្រាវបញ្ហាពាក់ព័ន្ធនឹងប្រជាជននិងការអភិវឌ្ឍ” នៅបីតំបន់ផ្សេង​ៗទៀត
§  នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បន្តអនុវត្តការងារសម្រាប់គម្រោងសិក្សាស្រាវជ្រាវដើម្បីចងក្រង “សៀវភៅ​ណែនាំស្តីពី​ការអភិវឌ្ឍសហគមន៍ក្រីក្រនៅតំបន់ទីប្រជុំជន”
§  នាយកដ្ឋានវិភាគគោលនយោបាយប្រជាជន និងរៀបចំបង្កើតក្រុមការងារបច្ចេកទេសដើម្បីរៀបចំ”សេចក្តីព្រាងផែនការ​សកម្មភាព ២០១៩-២០២១ នៃគោលនយោបាយជាតិប្រជាជន២០១៦-២០៣០”។
§  នាយកដ្ឋានផ្សព្វផ្សាយនិងព័ត៌មាន បន្តរៀបចំ​សិក្ខាសាលា​ស្តីពី​”ការជុំរុញ​ការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពកម្ពុជា”។
§  នាយកដ្ឋាន​ផ្សព្វផ្សាយនិងព័ត៌មាន បន្តដំណើរការរៀបចំ​កែសម្រួលគំរូប្លង់នៃព្រឹត្តិបត្រព័ត៌មាននិងខ្លឹមសារអត្ថបទ​ខី្លៗ​សី្ត​ពី​​សកម្ម​របស់ថា្នក់ដឹកនាំអគ្គលេខា​ធិការដ្ឋាន និងថ្នាក់ដឹកនាំក្រសួង ដើម្បីបោះពុម្ភ​ផ្សព្វផ្សាយជូន​ដល់មហាជន ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត​ អោយស្គាល់ពីតួនាទី ភារកិច្ចរបស់អគ្គលេខា​ធិការដ្ឋាន។
§  នឹងសហការណ៍រៀបចំមេរៀនជាវីដេអូ តាមប្រព័ន្ធអ៊ីនធើណេត “ E-Learning ” របស់អគ្គលេខាធិការដ្ឋានប្រជាជន នឹងការអភិវឌ្ឍ ក្នុងគោលបំណងពង្រឹងនិងពង្រីកចំណេះដឹងមន្ត្រីក្រសួង/មន្ទីរផែនការទូទាំងប្រទេស។
§  នឹងបន្តណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់ អគ្គលេខាធិការដ្ឋានចេះប្រើបច្ចេកវិទ្យាថ្មី សន្និសីទតាមរយៈ វីដេអូ ហៅថា “Video-Conference” ក្នុងគោលបំណងចូលរួមប្រជុំសមាជិកទូទាំងប្រទេសក្នុងពេលតែមួយ ហើយអាច​កាត់បន្ថយ ចំណាយធ្វើដំណើរ ឬសោហ៊ុយផ្សេងៗ។
§  នឹងរៀបចំបោះពុម្ពជាសៀវភៅ “សន្ទានុក្រមប្រជាសាស្ត្រ” ដើម្បីធ្វើជាស្តង់ដារក្នុងការប្រើប្រាស់រួម​គ្នា​​តែ​មួយ ដោយ​មានការចូលរួមពីអ្នកជំនាញតាមស្ថាប័នដែលពាក់ព័ន្ធ។
§  បន្តពង្រឹងវិន័យផ្ទៃក្នុងដល់មន្រ្តីក្រោមឱវាទរបស់នាយកដ្ឋាននីមួយៗ ឲ្យយកចិត្តទុកដាក់ក្នុងការបំពេញការងារ និង គោរពពេលម៉ោងធ្វើការ ព្រមទាំងតាមដានសកម្មភាពការងាររបស់ការិយាល័យនីមួយៗ ហើយនិងការចុះវត្តមាន ប្រចាំថ្ងៃ។
§  បន្តរៀបចំចងក្រងនូវទិន្នន័យដែលពាក់ព័ន្ធនិងប្រជាសាស្ត្រ រួមមាន បញ្ហាយេនឌ័រ​ មនុស្សចាស់ សុខភាព បន្តពូជរបស់យុវវ័យ ការអប់រំ បញ្ហាបំលាស់ទីលំនៅ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។ល។ ដើម្បីផ្សព្វផ្សាយ។
§  បន្តកិច្ចសហការ និងសហប្រតិបត្តិការជាមួយស្ថាប័នដែលពាក់ព័ន្ធនឹងបញ្ហាប្រជាជន ក្នុងន័យធ្វើការផ្សព្វផ្សាយ និងផ្តល់ពត៌មានស្តីពីបញ្ហាប្រជាជនផង និងធ្វើការស្រាវជ្រាវ ឬប្រមូលទិន្នន័យ/ឯកសារផ្សេងៗទាក់ទងនិងបញ្ហា ប្រជាជន និងការអភិវឌ្ឍផង សម្រាប់ទុកជាធាតុចូលក្នុងការចងក្រងទិន្នន័យប្រជាជនសម្រាប់ធ្វើការផ្សព្វផ្សាយ។
§  បន្តពង្រឹងសមត្ថភាពមន្រ្តីតាមការិយាល័យនីមួយៗឲ្យចេះបូកសរុបការងារប្រចាំខែ ដាក់ជូនប្រធាននាយកដ្ឋាន​ដើម្បី​សរុបការងារក្នុងរយៈពេល មួយខែកន្លងមក។
§  បន្តពង្រឹងសមត្ថភាពមន្រ្តីរបស់ អបអ តាមរយៈការបើកវគ្គបណ្តុះបណ្តាលផ្សេងៗ រួមមាន ភាសាអង់គ្លេស កុំព្យូទ័រ និងបញ្ហាប្រជាសាស្ត្រជាដើម ។ល។

§  បន្តបើកកិច្ចប្រជុំរួមប្រចាំខែ និងវេទិកាសាធារណៈ របស់អគ្គលេខាធិការដ្ឋានប្រជាជននិង​ការអភិវឌ្ឍ ព្រមទាំង​មាន​ការប្រជុំពិភាក្សាប្រចាំសប្តាហ៍​ សម្រាប់ថ្នាក់ដឹកនាំរបស់ អបអ 


Related Posts Plugin for WordPress, Blogger...

RECENT POST