ផែនការសំខាន់ៗ ២០១៥-២០១៨




ផែនការសកម្មភាពសំខាន់ៗ​របស់​ អ... ឆ្នាំ២០១៥-២០១៨
អគ្គលេខាធិកាដ្ឋានប្រជាជន និង​ការ​អភិវឌ្ឍ ​មានផែនការសកម្មភាពដូចតទៅ៖
·         ធានាស្ថិរភាព​សកម្មភាពការងាររដ្ឋ​បាល រួមមាន កិច្ចប្រជុំថ្នាក់ដឹកនាំ អបអ កិច្ចប្រជុំជាប្រចាំនិងការ​រៀបចំរបាយការណ៍វឌ្ឍនភាពសកម្មភាពប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ។
·         កសាងសមត្ថភាពដល់មន្រ្តី​អគ្គលេខាធិកាដ្ឋានប្រជាជន និង​ការ​អភិវឌ្ឍ តាមរយៈការ​បណ្តុះ​បណ្តាលក្នុងពេលបំពេញការងារ ការបណ្តុះបណ្តាលស្រាវជ្រាវ និងការចុះសិក្សាស្រាវជ្រាវនៅមូលដ្ឋានការវិភាគទិន្នន័យ ការរៀបចំរបាយការណ៍ ការស្រាវជ្រាវ និងការ​ធ្វើបទបង្ហាញ     ផ្សេងៗ។
·         រៀបចំ និងផ្សព្វផ្សាយ គោលនយោបាយជាតិប្រជាជន (២០១៦-២០៣០)​ ដល់អ្នកដែលពាក់ព័ន្ធ​ទាំងអស់។
·         រៀបចំគោលនយោបាយជាតិមនុស្សចាស់ និងសិក្សាស្រាវជ្រាវ ទៅលើប្រធានបទ ជ្រើស​រើស​ ដូចជា​ សហគមន៍មនុស្សចាស់។
·         រៀបចំ​ទស្សនាវដ្តី សន្លឹក​ប័ណ្ណតារាងទិន្នន័យ បច្ចុប្បន្នភាព​នៃឯកសារយោងប្រជាសាស្រ្ត ចែករំលែកទិន្នន័យតាមប្រព័ន្ធអ៊ិនធ័រណិត​ និងឯកសារបោះពុម្ព ទាក់​ទង​នឹង​បញ្ហា​ប្រជាជន​ និង​ការ​អភិវឌ្ឍ​។

·         រៀបចំសន្ទស្សន៍​អភិវឌ្ឍន៍មនុស្ស។
----------------------------------------------------------------------------------------------
Related Posts Plugin for WordPress, Blogger...

RECENT POST