ប្រវត្តិសង្ខេប អគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ

ប្រវត្តិសង្ខេប៖


µ  ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០១៖ បង្កើតគណៈកម្មាធិការជាតិដើម្បីប្រជាជន​និងការអភិវឌ្ឍ (គ.ជ.ប.អ), ដោយព្រះរាជក្រិត្យ លេខ៖ នស រកត/០៨០១/២៧៩។
µ  នាយករដ្ឋមន្រ្តី ជាប្រធាន, រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ជាអនុប្រធាន និងមានក្រសួងពាក់ព័ន្ធចំនួន ១១ ជាសមាជិក (ក្នុងនោះមានក្រសួងផែនការផងដែរ)
µ  គ.ជ.ប.អ មានភារកិច្ច៖ ជាជំនួយការក្នុងការអនុវត្ត និងតាមដានគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាក់ទងនឹងបញ្ហា​ប្រជាជន និងការអភិវឌ្ឍឲ្យមានប្រសិទ្ធភាព។
µ  ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០១៖ តែងតាំងសមាសភាពនៃ គ.ជ.ប.អ និងនាយកប្រតិបត្តិរបស់អគ្គលេខាធិការដ្ឋាន និងទីប្រក្សា នៃ គ.ជ.ប.អ, ដោយព្រះរាជក្រិត្យលេខ​​​​​​​​​​​​​​​៖ នស រកត/០៨០១/២៩៤។
µ  ថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៩៖ កែសម្រួលសមាសភាពរបស់ គ.ជ.ប.អ ដោយបង្កើនសមាជិករហូតដល់១៩ ស្ថាប័ន, កែសម្រួលពីនាយករដ្ឋមន្រ្តី ជាប្រធាន មកឥស្សរជនជាន់ខ្ពស់ ជាប្រធាន និងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជាអនុប្រធាន, ដោយព្រះរាជក្រិត្យលេខ៖ នស រកត/០៣០៩/២៣២។
µ  ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣៖ ផ្ទេរក្របខ័ណ្ឌមន្រ្តីរាជការ របស់អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប.អ ពីទីស្តីការ    គណៈរដ្ឋមន្រ្តី មកបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងផែនការ, តាមប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ៖ ១៦៩ ប្រក.បល។
µ  ថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៤៖ បង្កើតអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ (អបអ) ក្នុងប្រខ័ណ្ឌ ក្រសួងផែនការ តាមអនុក្រិត្យលេខ៖ ៧០ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ។

ប្រវត្តិលំអិត


អគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ (អ.ប.អ) គឺជាស្ថាប័នមួយ ដែលត្រូវបានបង្កើតឡើង ដោយមានកាតព្វកិច្ចបម្រើការងារជាអង្គភាពបច្ចេកទេសកណ្តាលមួយ​ ដើម្បី​រៀបចំ​គោលនយោបាយ យុទ្ធសាស្រ្ត ផែនការ និងកម្មវិធីនានាអំពីបញ្ហាប្រជាជន និងការអភិវឌ្ឍ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត និងតាមដានប្រកប​ដោយ​ប្រសិទិ្ធ​ភាព ​នូវ​គោលនយោបាយរបស់រាជ រដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ។
អ.ប.អ ក៏ជាភ្នាក់ងារប្រភពព៌ត័មានអំពីប្រជាជន និងជាដៃគូយុទ្ធសាស្រ្តនាំមុខ ដែលធ្វើការងារជាមួយអ្នករៀបចំគោលនយោបាយ អ្នកធើ្វផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាលជាតិ​ និងអន្តរជាតិ​ អ្នកអនុវត្តន៍កម្មវិធីនានាអ្នកដឹកនាំសហគមន៍ និងសង្គមស៊ីវិល។
ភារ:កិច្ចរបស់អ.ប.អ គឺដើម្បីគំាទ្រឲ្យមានទំនាក់ទំនង​រវាង​ប្រជាជន និង​ការអភិវឌ្ឍ  នៅក្នុងគោលនយោបាយជាតិ និងផែនការអភិវឌ្ឍផ្សេងៗនៅគ្រប់កម្រិត ដើម្បី​ធានា​ឱ្យបាននូវការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដែលចាំបាច់នៅក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍​នានាដែលពាក់ព័ន្ធនឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ និងដើម្បីតាមដានវាយតម្លៃការអនុវត្តនូវគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ទាំងនេះ សម្រាប់ជីវភាពរស់នៅ និងសុខុមាលភាព​ឱ្យកាន់តែប្រសើរការចូលរួមកាន់តែច្រើនរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព។
អ.ប.អ ត្រូវបានបង្កើតនៅខែកុម្ភៈ ឆ្នាំ២០១៤ ដែលត្រូវបានប្តូរឈ្មោះ​ពីគណៈកម្មាធិការជាតិប្រជាជននិងការអភិវឌ្ឍ (គ.ជ.ប.អ) បន្ទាប់ពីការធើ្វកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល​ ដើម្បីផ្ទេរគណៈកម្មាធិការ និងក្រុមប្រឹក្សាមួយចំនួនចេញពីទីស្តីការគណៈរដ្ឋមន្ត្រី ទៅក្រសួងស្ថាប័ន​ពាក់​ព័ន្ធ​នានា។​ ក្រោមកំណែទម្រង់នេះ គ.ជ.ប.អ ត្រូវបានផ្ទេរមកពី​ទីស្តីការគណៈរដ្ឋមន្ត្រី មក​ក្រសួងផែន ការ។ គ.ជ.ប.អ ត្រូវបានបង្កើតឡើងដោយព្រះរាជ្យក្រឹត្យ នៅខែសីហាឆ្នាំ២០០១។ នៅពេលនោះ  គ.ជ.ប.អ. ត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការក្រុមប្រឹក្សារដ្ឋាភិបាលមួយ ដែលមានសមាជិក១៦ រូប ជារដ្ឋលេខាធិការមកពីក្រសួងពាក់ព័ន្ធចំនួន១៦ និងមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។
សមិទ្ធិផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការជាតិ​ប្រជាជន ​និង​ការអភិវឌ្ឍសម្រេច បាន​កន្លង​មក រួមមាន៖
·         គោលនយោបាយជាតិប្រជាជន បោះពុម្ភផ្សាយឆ្នាំ២០០៣
·         សូចនាករប្រជាសាស្រ្តបោះពុម្ភផ្សាយ ឆ្នាំ២០០៩
·         ទិន្នន័យ​ប្រជាជនកម្ពុជា(Data​sheets)បោះពុម្ភផ្សាយ ជារៀងរាល់ឆ្នាំ
·         សៀវភៅណែនាំសម្រាប់ការបណ្តុះបណ្តាល អំពី​បញ្ហាប្រជាជន និងការអភិវឌ្ឍ
·         វគ្គបណ្តុះបណ្តាលនិងសិក្ខាសាលា ស្តីពីបញ្ហាប្រជាជន និងការអភិវឌ្ឍ
·         ការជួយគាំទ្រ និងកិច្ចសហការ ជាមួយស្ថាប័ន​ពាក់​ព័ន្ធដទៃទៀត និងអង្គការមិនមែន          រដ្ឋាភិបាលនានា​ អំពី​បញ្ហាប្រជាជន និងការអភិវឌ្ឍ ដូចជា អង្គការជួយជនចាស់ជរា នៅប្រទេសកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
·         ផ្តល់ព័ត៌មាន និងធ្វើ​បច្ចុប្បន្នភាព​នូវស្ថានភាពប្រជាជនកម្ពុជា ​និងបញ្ហាដែល​កំពុងកើតឡើង​​ដល់រដ្ឋសភាជាតិ។
·         ចូលរួមពិធី ទិវាប្រជាជនពិភពលោក ជារៀងរាល់ឆ្នាំ

·         ចូលរួមក្នុងសន្និសិទអន្ដរជាតិ សី្តពី​ ប្រជាជន និងការអភិវឌ្ឍ។


---------------------------------------------------------------------------------------------------------------------

Related Posts Plugin for WordPress, Blogger...

RECENT POST